ព្រះត្រៃបិដក ភាគ ៣៤
[២៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបតណ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទតណ្ហា។ ក្នុងគន្ធតណ្ហា។ ក្នុងរសតណ្ហា។ ក្នុងផោដ្ឋព្វតណ្ហា។ ឆន្ទរាគណា ក្នុងធម្មតណ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។
[២៣៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងបឋវីធាតុ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងអបោធាតុ។ ក្នុងតេជោធាតុ។ ក្នុងវាយោធាតុ។ ក្នុងអាកាសធាតុ។ ឆន្ទរាគណា ក្នុងវិញ្ញាណធាតុ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។
ID: 636850040257498611
ទៅកាន់ទំព័រ៖