ព្រះត្រៃបិដក ភាគ ៣៤

​សារីបុត្ត​សំយុត្ត​


 [​២៣៦​]​ ​សម័យមួយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រង់​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​ក្នុង​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ហើយ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​នៃ​ភត្ត​ហើយ​ ​សំដៅ​ទៅកាន់​អន្ធ​វ័ន​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​លុះ​ចូលស៊ប់​ក្នុង​អន្ធ​វ័ន​ហើយ​ ​គង់​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​គល់ឈើ​មួយ​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ទី​ពួន​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ហើយ​ ​ចូល​ទៅកាន់​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បានឃើញ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ឥន្ទ្រិយ​របស់​លោក​ជ្រះថ្លា​ ​សម្បុរ​មុខ​ក៏​ស្អាត​ផូរផង់​ ​ថ្ងៃនេះ​ ​តើ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​នៅ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636850040796269427
ទៅកាន់ទំព័រ៖