ព្រះត្រៃបិដក ភាគ ៣៤

​ឱ​ក្ក​ន្ត​សំយុត្ត​


 [​១៩៦​]​ ​ក្រុង​សាវត្ថី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នែក​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​ ​ត្រចៀក​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​ ​ច្រមុះ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​ ​អណ្តាត​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​ ​កាយ​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​ ​ចិត្ត​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ប្លែក​ទៅជា​ប្រក្រតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​ជឿ​ចុះចិត្តស៊ប់​ ​នូវ​ធម៌​ទាំងនេះ​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ហៅថា​ ​សទ្ធា​នុ​សារី​ ​(​អ្នក​រឭក​ឃើ​ញរឿយៗ​ ​ដោយ​សទ្ធា​)​ ​ចុះ​ស៊ប់​កាន់​សម្មត្ត​និយាម​ ​ចុះ​ស៊ប់​កាន់​សប្បុរិស​ភូមិ​ ​កន្លង​បង់​ ​នូវ​បុថុជ្ជន​ភូមិ​ ​ជា​អ្នក​លែង​ធ្វើអំពើ​ ​ដែល​ធ្វើ​ហើយ​នាំឲ្យ​ទៅ​កើត​ក្នុង​នរក​ ​ឬ​កំណើត​សត្វតិរច្ឆាន​ ​ឬក៏​បិ​ត្តិ​វិស័យ​ ​ជា​បុគ្គល​ទៀង​ ​នឹង​មិន​ធ្វើ​មរណកាល​ ​ក្នុង​ពេល​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណា​ ​មួយ​បាន​ត្រាស់​ដឹង​ធម៌​ទាំងនេះ​ ​ដោយ​ប្រមាណ​ ​នៃ​ប្រាជ្ញា​យ៉ាងនេះ​។​ ​បុគ្គល​នេះ​ ​ហៅថា​ ​ធម្មា​នុ​សារី​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636850001703663458
ទៅកាន់ទំព័រ៖