ព្រះត្រៃបិដក ភាគ ៣៥
[២៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូបដែលមិនទៀង ថាមិនទៀង ភិក្ខុនោះឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា ផុតស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ។ ចប់សូត្រ ទី២។
[២៤៥] ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើទុកក្នុងចិត្ត នូវចក្ខុដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចក្ខុ ដែលមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចក្ខុដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចក្ខុ ដែលមិនទៀងផង ក៏រមែងនឿយណានឹងចក្ខុ ការអស់នៃរាគៈ ព្រោះ
ID: 636872514812259614
ទៅកាន់ទំព័រ៖