ព្រះត្រៃបិដក ភាគ ៣៥

 ​[​២៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​រូប​ដោយ​ឧបាយ​ប្រាជ្ញា​ផង​ ​ចូរ​ពិចារណា​ឃើញ​តាមពិត​ ​នូវ​ភាព​នៃ​រូប​ ​ដែល​មិន​ទៀង​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​រូប​ដោយ​ឧបាយ​ប្រាជ្ញា​ផង​ ​ពិចារណា​ឃើញ​តាមពិត​ ​នូវ​ភាព​ ​នៃ​រូប​មិន​ទៀង​ផង​ ​ក៏​រមែង​នឿយណាយ​ក្នុង​រូប​ ​ការ​អស់​នៃ​រាគៈ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​ការ​អស់​នៃ​សេចក្តី​រីករាយ​ ​ព្រោះ​អស់​នៃ​រាគៈ​ ​ចិត្ត​ដែល​លោក​ហៅថា​ ​រួច​ស្រឡះ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​និង​រាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ទាំងឡាយ​ ​ដោយ​ឧបាយ​ប្រាជ្ញា​ផង​ ​ចូរ​ពិចារណា​ឃើញ​តាមពិត​ ​នូវ​ភាព​នៃ​ធម្មារម្មណ៍​ ​ដែល​មិន​ទៀង​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម្មារម្មណ៍​ ​ដោយ​ឧបាយ​ប្រាជ្ញា​ផង​ ​ពិចារណា​ឃើញ​តាមពិត​ ​នូវ​ភាព​នៃ​ធម្មារម្មណ៍​មិន​ទៀង​ផង​ ​ក៏​រមែង​នឿយណាយ​ ​នឹង​ធម្មារម្មណ៍​ ​ការ​អស់​នៃ​រាគៈ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​ការ​អស់​នៃ​សេចក្តី​រីករាយ​ ​ព្រោះ​អស់​នៃ​រាគៈ​ ​ចិត្ត​ដែល​លោក​ហៅថា​ ​រួច​ស្រឡះ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​និង​រាគៈ​។​ ​ចប់​ ​សូត្រ​ ​ទី៤​។​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636872515211392443
ទៅកាន់ទំព័រ៖