ព្រះត្រៃបិដក ភាគ ៣៦

 ​[​៣២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ឥន្រ្ទិយ​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 [​៣២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ពលៈ​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 [​៣២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​ពោជ្ឈង្គ​ ​៧​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​
 [​៣២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខតធម៌​ ​តថាគត​បាន​សំដែង​ហើយ​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តថាគត​ក៏បាន​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636850890459267371
ទៅកាន់ទំព័រ៖