ព្រះត្រៃបិដក ភាគ ៣៦
អសង្ខតសំយុត្ត ទុតិយវគ្គ
[៣២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមថធម៌។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ អសង្ខតគាមិមគ្គ តថាគតក៏បានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចឯណា ដែលសាស្តាជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះ ត្រូវធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត ក៏បានធ្វើដល់អ្នកទាំងឡាយរួចហើយ។ ម្នាលភិក្ខុទាំងឡាយ កិច្ចទាំងនុ៎ះ
ID: 636850891078682799
ទៅកាន់ទំព័រ៖