ព្រះត្រៃបិដក ភាគ ៣៦
គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺផ្ទះស្ងាត់។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសំឡឹងយក (នូវអារម្មណ៍) កុំបីប្រមាទ កុំបីមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។ នេះឯង ជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ ។
[៣២៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងអសង្ខតធម៌ផង អសង្ខតគាមិមគ្គផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈដែលជាទីក្ស័យរាគៈ ក្ស័យទោសៈ ក្ស័យមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតធម៌។ ម្នាលភិក្ខុទាំងឡាយ អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺវិបស្សនាធម៌។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។ ម្នាលភិក្ខុទាំងឡាយ អសង្ខតធម៌ តថាគតបានសំដែងហើយ ដល់អ្នកទាំងឡាយ ដោយប្រការដូច្នេះឯង។ បេ។ នេះឯងជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។បេ។
[៣២៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច។ គឺសមាធិ ប្រកបដោយវិតក្កៈ វិចារៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ។
ID: 636850891323586807
ទៅកាន់ទំព័រ៖