ព្រះត្រៃបិដក ភាគ ៣៨

 ​[​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ឯណា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដែល​មាន​ហើយ​ ​ក្នុង​អតីតកាល​ក្តី​ ​សាវក​ទាំងគូ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ក៏​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ដូចជា​សារីបុត្ត​ ​និង​មោគ្គល្លាន​របស់​តថាគត​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​ឯណា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​នឹង​មាន​ក្នុង​អនាគតកាល​ក្តី​ ​សាវក​ទាំងគូ​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងនោះ​ ​ក៏​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ដូចជា​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​របស់​តថាគត​ដែរ​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​នេះ​)​ ​ជាហេតុ​អស្ចារ្យ​របស់​ពួក​សាវក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​នេះ​)​ ​ជាហេតុ​ចម្លែក​ ​របស់​ពួក​សាវក​ ​ព្រោះ​ពួក​សាវក​ ​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​និង​ធ្វើតាម​ឱវាទ​ ​របស់​តថាគត​ជា​គ្រូ​ហើយ​ ​នឹង​បាន​ជាទីស្រឡាញ់​ផង​ ​ជាទី​គាប់ចិត្ត​ផង​ ​ជាទី​គោរព​ផង​ ​ជាទី​សរសើរ​ផង​ ​នៃ​ពួក​បរិសទ្យ​ ​ទាំង​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​នេះ​)​ ​ជាហេតុ​អស្ចារ្យ​ ​របស់​តថាគត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​នេះ​)​ ​ជាហេតុ​ចម្លែក​ ​របស់​តថាគត​ ​ព្រោះថា​ ​កាលបើ​សាវក​ទាំងគូ​ ​មាន​សភាព​ដូច្នេះ​ ​បរិនិព្វាន​ទៅ​ហើយ​ ​សេចក្តី​សោក​ក្តី​ ​សេចក្តី​ខ្សឹកខ្សួល​ក្តី​ ​មិន​មានដល់​តថាគត​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុគ្គល​គប្បី​បាន​នូវ​ហេតុ​នោះ​អំពី​ទីណា​។​ ​ធម្មជាត​ឯណា​ ​ដែល​កើត​ហើយ​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636852246155048734
ទៅកាន់ទំព័រ៖