ព្រះត្រៃបិដក ភាគ ៣៨

 ​[​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រឭក​ ​មិន​យក​វត្ថុ​ដទៃ​ ​ជាទី​ពឹង​ទីរឭក​ ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រឭក​ ​មិន​យក​វត្ថុ​ដទៃ​ជាទី​ពឹង​ទីរឭក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​ ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​យក​ខ្លួន​ជាទី​ពឹង​ ​យក​ខ្លួន​ជាទី​រឭក​ ​មិន​យក​វត្ថុ​ដទៃ​ជាទី​ពឹង​ទីរឭក​ ​យក​ធម៌​ជាទី​ពឹង​ ​យក​ធម៌​ជាទី​រឭក​ ​មិន​យក​វត្ថុ​ដទៃ​ជាទី​ពឹង​ទីរឭក​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636852246634136136
ទៅកាន់ទំព័រ៖