ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ប្រកបដោយ​បញ្ញាចក្ខុ​ដ៏​ប្រសើរ​ ​មាន​ប្រមាណ​តិច​ ​ឯ​ពួក​សត្វ​ ​ដែល​មិន​ចេះដឹង​ ​ប្រកបដោយ​សេចក្ដី​ល្ងង់​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 ​[​៤៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​មាន​ប្រមាណ​តិច​ ​ឯ​ពួក​សត្វ​ ​ដែល​មិន​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 [​៤៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​កើត​នៅលើគោក​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​កើត​ក្នុងទឹក​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ប្រតិបត្តិ​ល្អ​ ​ចំពោះ​មាតា​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​មិន​ប្រតិបត្តិ​ល្អ​ ​ចំពោះ​មាតា​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ប្រតិបត្តិ​ល្អ​ ​ចំពោះ​បិតា​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​មិន​ប្រតិបត្តិ​ល្អ​ ​ចំពោះ​បិតា​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636852990722885578
ទៅកាន់ទំព័រ៖