ព្រះត្រៃបិដក ភាគ ៣៩

​អាមក​ធញ្ញ​បេយ្យាល​បឋម​វគ្គ​ ​ទី៧​


 [​៤៥៨​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លើក​នូវ​អាចម៍ដី​ ​មាន​ប្រមាណ​តិច​ដាក់លើ​ចុង​ព្រះ​នខា​ ​ហើយ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​អាចម៍ដី​បន្តិច​ ​ដែល​តថាគត​ ​លើកដាក់​លើ​ចុង​ក្រចក​ ​និង​មហាប្រឹថពី​នេះ​ ​របស់​ទាំងពីរ​នោះ​ ​តើ​របស់​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាប្រឹថពី​នោះ​ឯង​ ​ច្រើនជាង​ ​អាចម៍ដី​បន្តិច​ ​ដែល​ព្រះមានព្រះភាគ​ ​លើកដាក់​លើ​ចុង​ព្រះ​នខា​ ​មាន​ប្រមាណ​តិច​ ​អាចម៍ដី​បន្តិច​ ​ដែល​ព្រះមានព្រះភាគ​ ​លើកដាក់​លើ​ចុង​ព្រះ​នខា​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​ ​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​មហាប្រឹថពី​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​កើត​ក្នុង​កំណើត​មនុស្ស​ទាំងឡាយ​ ​មាន​ប្រមាណ​តិច​ ​ឯ​ពួក​សត្វ​ ​ដែល​កើត​ក្រៅអំពី​កំណើត​ពួក​មនុស្ស​ ​មាន​ប្រមាណ​ច្រើន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពួក​សត្វ​មិនឃើញ​ ​នូវ​អរិយសច្ច​ ​៤​។​ ​អរិយសច្ច​ ​៤​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ទុក្ខអរិយសច្ច​ ​១​។​បេ​។​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​១​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636852990220186825
ទៅកាន់ទំព័រ៖