ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​សំគាល់​ក្នុង​នំ​ ​ឬ​សដូវ​ដែល​មិន​ពេញ​កំណត់​ពីរបី​បាត្រ​ ​ថា​លើស​ទៅវិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​នំ​ ​ឬ​សដូវ​ដែល​មិន​ពេញ​ពីរបី​បាត្រ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ក្នុង​នំ​ ​ឬ​សដូវ​ដែល​មិន​ពេញ​ពីរបី​បាត្រ​ ​ថា​មិន​ពេញ​មែន​ ​មិន​ត្រូវអាបត្តិ​។​
 [​១១៦​]​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​កំណត់​ពេញ​ត្រឹមតែ​ពីរបី​បាត្រ​ ​ដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​មិន​ពេញ​ពីរបី​បាត្រ​ ​ដល់​ភិក្ខុ​ដែល​ទទួល​វត្ថុ​ ​(​ឯណា​នីមួយ​)​ ​ដែល​ជន​មិន​តាក់តែង​ ​ដើម្បី​បញ្ជូន​ទៅ​ ​(​ញាតិ​)​ ​មិន​តាក់តែង​ ​ដើម្បី​ជា​ស្បៀង​ ​ដល់​ភិក្ខុ​ដែល​ទទួល​វត្ថុ​ដ៏​សេសសល់​អំពី​នំ​ ​ឬ​សដូវ​ដែលគេ​ចាត់ចែង​ដើម្បី​បញ្ជូន​ទៅ​ ​(​ញាតិ​)​ក្តី​ ​ដើម្បី​ជា​ស្បៀង​ក្តី​ ​ដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​អំពី​ជន​ដែលគេ​មានដំណើរ​ប្រុងនឹងទៅ​ហើយ​ខាន​វិញ​ ​ដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​របស់​ញាតិ​ ​ដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​របស់​ជន​ដែល​បវារណា​ ​ដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​ដើម្បី​អ្នកដទៃ​ ​ដល់​ភិក្ខុ​ដែល​ទទួល​នំ​ ​ឬ​សដូវ​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញត្តិ​។​

​សិក្ខាបទ​ទី៤​ ​ចប់​។​

ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636786943682262235
ទៅកាន់ទំព័រ៖