ព្រះត្រៃបិដក ភាគ ០៤

ភិក្ខុ​ដើរទៅ​កាន់​ឧបចារ​របស់​ផ្ទះ​ ​ទើប​មាន​ពួក​ជន​និមន្ត​ ​ភិក្ខុ​នេះ​ក៏​ហៅថា​ ​ឥតមាន​គេ​និមន្ត​ដែរ​។​ ​ដែល​ហៅថា​ ​មាន​គេ​និមន្ត​ ​គឺ​មាន​គេ​និមន្ត​ដើម្បី​ឆាន់​ក្នុងថ្ងៃនេះ​ ​ឬ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​កាល​ភិក្ខុ​មិនទាន់​បាន​ដើរទៅ​កាន់​ឧបចារ​របស់​ផ្ទះនៅ​ឡើយ​ ​ស្រាប់តែ​មាន​ពួក​ជន​និមន្ត​ ​ភិក្ខុ​នេះ​ហៅថា​ ​មាន​គេ​និមន្ត​។​ ​ភិក្ខុ​ណា​ដែល​អាច​ ​ដើម្បីនឹង​ដើរទៅ​បិណ្ឌបាត​បាន​ ​ភិក្ខុ​នោះ​ហៅថា​ ​មិន​មាន​ជម្ងឺ​។​ ​ភិក្ខុ​ណា​ដែល​មិន​អាច​នឹង​ដើរទៅ​បិណ្ឌបាត​បានទេ​ ​ភិក្ខុ​នោះ​ហៅថា​ ​មាន​ជម្ងឺ​។​ ​ដែល​ហៅថា​ ​ខាទ​នីយៈ​ ​គឺ​វៀរលែងតែ​ភោជន៥យ៉ាង​ ​និង​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​និង​របស់​ជាយា​វជី​វិ​ក​ចេញ​ ​ក្រៅពីនោះ​ហៅថា​ ​ខាទ​នីយៈ​ទាំងអស់​។​ ​ដែល​ហៅថា​ ​ភោជ​នីយៈ​ ​បាន​ដល់​ភោជន៥យ៉ាង​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​។​ ​ភិក្ខុ​ឥតមាន​គេ​និមន្ត​ ​ឥតមាន​ជម្ងឺ​ ​ទទួលយក​នូវ​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ទំពាស៊ី​ ​នឹង​បរិភោគ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៤១០​]​ ​ត្រកូល​ដែល​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខៈ​ ​ភិក្ខុ​សំគាល់​ថា​ ​ត្រកូល​ ​សង្ឃ​បាន​សន្មត​ថា​ជា​សេក្ខៈ​មែន​ ​ឥតមាន​គេ​និមន្ត​ ​ឥតមាន​ជម្ងឺ​ ​ហើយ​ទទួលយក​ខាទ​នីយៈ​ក្តី​ ​ភោជ​នីយៈ​ក្តី​ដោយដៃ​របស់​ខ្លួន​ ​(​យក​មក​)​ ​
ថយ | ទំព័រទី ៤២២ | បន្ទាប់
ID: 636788626320821091
ទៅកាន់ទំព័រ៖