ព្រះត្រៃបិដក ភាគ ០៤

 [​៤១១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១៣យ៉ាង​)​ ​គឺ​ភិក្ខុ​មាន​គេ​និមន្ត១​ ​ភិក្ខុ​មាន​ជម្ងឺ១​ ​ភិក្ខុ​ឆាន់​របស់​ដែល​សល់​អំពី​ភិក្ខុ​ដែលគេ​បាន​និមន្ត​ ​ឬ​របស់​ដែល​សល់​អំពី​ភិក្ខុ​មាន​ជម្ងឺ១​ ​ចង្ហាន់​ដែលគេ​បាន​តាក់តែង​ទុក​ក្នុង​ទីនោះ​ចំពោះ​ពួក​ភិក្ខុ​ដទៃ១​ ​ពួក​ជន​បាន​នាំ​យក​ខាទ​នីយៈ​ ​ឬ​ភោជ​នីយៈ​មក​ពី​ផ្ទះ​ហើយ​ប្រគេន១​ ​ភិក្ខុ​ទទួល​ឆាន់​និច្ចភត្ត១​ ​សលាកភត្ត១​ ​បក្ខិ​ក​ភត្ត១​ ​ឧបោសថិកភត្ត១​ ​បា​ដិ​បទិក​ភត្ត១​ ​ជន​បាន​ប្រគេន​នូវ​របស់​ជាយា​មកា​លិក​ ​សត្តាហកាលិក​ ​និង​របស់​ជាយា​វជី​វិ​ក​ដោយ​វាចា​ថា​ ​កាលបើ​មានហេតុ​ ​និមន្ត​លោកម្ចាស់​ឆាន់​ចុះ១​ ​ភិក្ខុ​ឆ្កួត១​ ​ភិក្ខុ​ដើម​បញ្ញត្តិ១​។​

​សិក្ខាបទ​ទី៣​ ​ចប់​។​

ថយ | ទំព័រទី ៤២៤ | បន្ទាប់
ID: 636788627021991196
ទៅកាន់ទំព័រ៖