ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុត្រូវបិទបាំង
(១) ឲ្យល្អដើរទៅក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយបើកចំហកាយ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុមិនក្លែង១ ភិក្ខុគ្មានសតិ១ ភិក្ខុមិនដឹងខ្លួន១ ភិក្ខុមានជម្ងឺ១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
[៤២១] សាវត្ថីនិទាន។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបើកចំហកាយអង្គុយក្នុងចន្លោះផ្ទះ។បេ។ ទ្រង់ត្រាស់ថា ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងបិទបាំង(កាយ)ឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះ។
ភិក្ខុត្រូវបិទបាំង
(២) ឲ្យល្អអង្គុយនៅក្នុងចន្លោះផ្ទះ។ ភិក្ខុណាអាស្រ័យសេចក្តីមិនអើពើ ហើយបើកចំហកាយអង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវអាបត្តិទុក្កដ។
(១) អដ្ឋកថា ថាបិទបាំងឲ្យល្អ គឺមិនទទូរក្បាល អធិប្បាយថា ភិក្ខុនឹងចូលទៅក្នុងស្រុក ត្រូវយកចីពរមកដាក់គ្របលើស្មា ពាក់ក្ខុំហើយយកជាយទាំងពីរបិទបាំងក រួចហើយធ្វើចុងមុំទាំងពីរឲ្យត្រឹមស្មើគ្នា ហើយប្រមូលចូលមក រួចបិទបាំងដរាបដល់ភ្នែកដៃ ហើយគប្បីដើរទៅ។ (២) អដ្ឋកថា ថា ភិក្ខុវេលានឹងអង្គុយនៅក្នុងស្រុក ត្រូវបើកកាយខាងលើតាំងពីកញ្ចឹងករហូតដល់ក្បាល ខាងដៃ តាំងពីត្រឹមភ្នែកដៃទៅចុងម្រាម ខាងជើង តាំងពីចុងកំភួនជើងទៅខាងក្រោម ហើយគប្បីអង្គុយចុះ។
ID: 636788633828160487
ទៅកាន់ទំព័រ៖