ព្រះត្រៃបិដក ភាគ ០៤
ក្នុងឧភតោសង្ឃ។ ពាក្យថា ជាមួយគ្នា សេចក្តីថា ពួកជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងទៅ បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងទៅ បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងទៅ ម្នាលនាង យើងទាំងឡាយនឹងទៅ យើងទាំងឡាយនឹងទៅក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ សេចក្តីថា (ភិក្ខុបបួលភិក្ខុនីដើរជាមួយគ្នាទៅ) ក្នុងទីជាចន្លោះនៃស្រុក ក្នុងស្រុកមានចម្ងាយល្មមមាន់ហើរទៅដល់ (គឺ១រយៈមាន់ហើរ) ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុបបួលភិក្ខុនីដើរជាមួយគ្នាទៅ) ក្នុងព្រៃដែលមិនមែនស្រុក ត្រូវអាបត្តិបាចិត្តិយគ្រប់ៗកន្លះយោជន៍។ ពាក្យថា វៀរលែងតែមានសម័យ សេចក្តីថា លើកទុកតែមានសម័យ។ ដែលហៅថា ផ្លូវដែលគួរនឹងទៅ ដោយមានគ្នីគ្នាជាពួក គឺផ្លូវដែលបុគ្គលឥតមានគ្នីគ្នា មិនអាចដើរទៅបាន។ ដែលហៅថា ផ្លូវប្រកបដោយសេចក្តីរង្កៀស គឺកន្លែងដែលចោរអាស្រ័យនៅក៏ប្រាកដ កន្លែងដែលចោរបរិភោគអាហារក៏ប្រាកដ កន្លែងដែលចោរឈរនៅក៏ប្រាកដ កន្លែងដែលចោរអង្គុយក៏ប្រាកដ កន្លែងដែលចោរដេកក៏ប្រាកដ ក្នុងផ្លូវនោះ។ ដែលហៅថា ផ្លូវប្រកបដោយភ័យចំពោះមុខ គឺផ្លូវនោះដែលចោរទាំងឡាយសម្លាប់មនុស្សក៏ប្រាកដ
ID: 636786900107579906
ទៅកាន់ទំព័រ៖