ព្រះត្រៃបិដក ភាគ ០៤
ភិក្ខុសំគាល់ក្នុងនំ ឬសដូវដែលមិនពេញកំណត់ពីរបីបាត្រ ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងនំ ឬសដូវដែលមិនពេញពីរបីបាត្រ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងនំ ឬសដូវដែលមិនពេញពីរបីបាត្រ ថាមិនពេញមែន មិនត្រូវអាបត្តិ។
[១១៦] អាបត្តិមិនមានដល់ភិក្ខុដែលទទួលនំ ឬសដូវកំណត់ពេញត្រឹមតែពីរបីបាត្រ ដល់ភិក្ខុដែលទទួលនំ ឬសដូវមិនពេញពីរបីបាត្រ ដល់ភិក្ខុដែលទទួលវត្ថុ (ឯណានីមួយ) ដែលជនមិនតាក់តែង ដើម្បីបញ្ជូនទៅ (ញាតិ) មិនតាក់តែង ដើម្បីជាស្បៀង ដល់ភិក្ខុដែលទទួលវត្ថុដ៏សេសសល់អំពីនំ ឬសដូវដែលគេចាត់ចែងដើម្បីបញ្ជូនទៅ (ញាតិ)ក្តី ដើម្បីជាស្បៀងក្តី ដល់ភិក្ខុដែលទទួលនំ ឬសដូវអំពីជនដែលគេមានដំណើរប្រុងនឹងទៅហើយខានវិញ ដល់ភិក្ខុដែលទទួលនំ ឬសដូវរបស់ញាតិ ដល់ភិក្ខុដែលទទួលនំ ឬសដូវរបស់ជនដែលបវារណា ដល់ភិក្ខុដែលទទួលនំ ឬសដូវដើម្បីអ្នកដទៃ ដល់ភិក្ខុដែលទទួលនំ ឬសដូវដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទទី៤ ចប់។
ID: 636786943682262235
ទៅកាន់ទំព័រ៖