ព្រះត្រៃបិដក ភាគ ០៤
[៤១១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១៣យ៉ាង) គឺភិក្ខុមានគេនិមន្ត១ ភិក្ខុមានជម្ងឺ១ ភិក្ខុឆាន់របស់ដែលសល់អំពីភិក្ខុដែលគេបាននិមន្ត ឬរបស់ដែលសល់អំពីភិក្ខុមានជម្ងឺ១ ចង្ហាន់ដែលគេបានតាក់តែងទុកក្នុងទីនោះចំពោះពួកភិក្ខុដទៃ១ ពួកជនបាននាំយកខាទនីយៈ ឬភោជនីយៈមកពីផ្ទះហើយប្រគេន១ ភិក្ខុទទួលឆាន់និច្ចភត្ត១ សលាកភត្ត១ បក្ខិកភត្ត១ ឧបោសថិកភត្ត១ បាដិបទិកភត្ត១ ជនបានប្រគេននូវរបស់ជាយាមកាលិក សត្តាហកាលិក និងរបស់ជាយាវជីវិកដោយវាចាថា កាលបើមានហេតុ និមន្តលោកម្ចាស់ឆាន់ចុះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទទី៣ ចប់។
ID: 636788627021991196
ទៅកាន់ទំព័រ៖