ព្រះត្រៃបិដក ភាគ ៤០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កំឡាំង​ ​គឺ​ការពិចារណា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​ ​របស់​កាយទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ផល​ ​ដ៏​លាមក​ ​របស់​វចីទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ផល​ដ៏​លាមក​ ​របស់​មនោ​ទុច្ចរិត​ ​(​តែង​មាន​)​ ​ក្នុង​លោក​នេះ​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​លុះ​បុគ្គល​នោះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះហើយ​ ​ទើប​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចំរើន​មនោសុចរិត​ ​ហើយ​រក្សាខ្លួន​ ​ឲ្យ​បរិសុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កំឡាំង​ ​គឺ​ការពិចារណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កំឡាំង​ ​គឺ​ភាវនា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​អាស្រ័យ​វិវេក​ ​អាស្រ័យ​វិរាគ​ ​អាស្រ័យ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​លះបង់​ ​ចំរើន​នូវ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​នូវ​វីរិយ​សម្ពោ​ជ្ឈង្គ​.​.​.​ ​ចំរើន​នូវ​បី​តិ​សម្ពោ​ជ្ឈង្គ​.​.​.​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636852731756823567
ទៅកាន់ទំព័រ៖