ព្រះត្រៃបិដក ភាគ ៤០
ឯកធម្មាទិបាលិដទៃទៀត
[១៧៩] ម្នាលភិក្ខុទាំងឡាយ ធម៌មួយដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែង ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។ ធម៌មួយគឺអ្វី។ គឺពុទ្ធានុស្សតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយ ណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។
[១៨០] ម្នាលភិក្ខុទាំងឡាយ ធម៌មួយដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែង ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។ ធម៌មួយ គឺអ្វី។ គឺធម្មានុស្សតិ...សង្ឃានុស្សតិ ..សីលានុស្សតិ...ចាគានុស្សតិ...ទេវតានុស្សតិ...អានាបានស្សតិ...មរណស្សតិ...កាយគតាសតិ...ឧបសមានុស្សតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក
ID: 636852718286973135
ទៅកាន់ទំព័រ៖