ព្រះត្រៃបិដក ភាគ ៤០

​ឯក​ធម្មា​ទិ​បាលិ​ដទៃទៀត​


 [​១៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​ ​ដើម្បី​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​ដោយពិត​។​ ​ធម៌​មួយ​គឺ​អ្វី​។​ ​គឺ​ពុទ្ធានុស្សតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយ​ ​ណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​ ​ដើម្បី​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​ដោយពិត​។​
 [​១៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រំលត់​ ​ដើម្បី​រម្ងាប់​ ​ដើម្បី​ដឹង​ ​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​ដោយពិត​។​ ​ធម៌​មួយ​ ​គឺ​អ្វី​។​ ​គឺ​ធម្មា​នុស្ស​តិ​.​.​.​សង្ឃានុស្សតិ​ ​.​.​សីលានុស្សតិ​.​.​.​ចា​គា​នុស្ស​តិ​.​.​.​ទេ​វតានុស្ស​តិ​.​.​.​អា​នា​បាន​ស្ស​តិ​.​.​.​មរណស្សតិ​.​.​.​កាយគតាសតិ​.​.​.​ឧប​សមានុ​ស្ស​តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មួយ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636852718286973135
ទៅកាន់ទំព័រ៖