ព្រះត្រៃបិដក ភាគ ៤២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​ ​មួយ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​តែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​នេះ​ជា​ឧបក្កិលេស​ ​របស់​ពួក​សមណ​ព្រាហ្មណ៍​ទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​មួយ​ ​សេព​នូវ​មេថុនធម្ម​ ​មិន​វៀរចាក​ការ​សេព​មេថុនធម្ម​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ ​ពួក​មួយ​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ណា​ ​តែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​នេះ​ជា​ឧបក្កិលេស​ ​របស់​សមណ​ព្រាហ្មណ៍​ទី​ ​២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​មួយ​ ​ត្រេកអរ​នូវ​មាស​ ​និង​ប្រាក់​ ​មិន​វៀរចាក​ការ​ទទួល​នូវ​មាស​ ​និង​ប្រាក់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ពួក​មួយ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​តែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​នេះ​ជា​ឧបក្កិលេស​ ​របស់​ពួក​សមណ​ព្រាហ្មណ៍​ទី​ ​៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ ​ពួក​មួយ​ ​ចិញ្ចឹមជីវិត​ ​ដោយ​មិច្ឆាជីវៈ​ ​មិន​វៀរចាក​មិច្ឆាជីវៈ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណ​ព្រាហ្មណ៍​ពួក​មួយ​ ​សៅហ្មង​ ​ព្រោះ​ឧបក្កិលេស​ណា​ ​តែង​មិន​ក្តៅ​ ​មិន​ភ្លឺ​ ​មិន​រុងរឿង​ ​នេះ​ ​ជា​ឧបក្កិលេស​ ​របស់​ពួក​សមណ​ព្រាហ្មណ៍​ ​ទី៤​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636853456920750571
ទៅកាន់ទំព័រ៖