ព្រះត្រៃបិដក ភាគ ៤៦
ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា រឭកនូវតថាគត ឬសាវករបស់តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ សេចក្តីរឭកនុ៎ះ ប្រសើរបំផុត ជាងសេចក្តីរលឹកទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនិព្វាន គឺនៅត្រង់បុគ្គលរឭកនូវតថាគត ឬសាវករបស់តថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការរឭកនេះ ទើបតថាគតហៅថា ការរឭកប្រសើរបំផុត។ ម្នាលភិក្ខុទាំងឡាយ នេះឯងអនុត្តរិយៈ ទាំង៦យ៉ាង។
ពួកជនណា បាននូវទស្សនានុត្តរិយៈផង នូវសវនានុត្តរិយៈផង បាននូវលាភានុត្តរិយៈផង ត្រេកអរក្នុងសិក្ខានុត្តរិយៈផង
ID: 636854007873903289
ទៅកាន់ទំព័រ៖