ព្រះត្រៃបិដក ភាគ ៤៦

​សេ​ក្ខ​បរិ​ហា​និ​យ​វគ្គ​


 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​សាបសូន្យ​ ​(​ចាក​គុណ​ឰដ៏​ខាងលើ​)​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​ ​(​ទាំង៧ពួក​)​។​ ​ធម៌​ ​៦យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ការចរចា​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ការ​ដេក​ ​១​ ​សេចក្តី​ត្រេកអរ​ក្នុង​ពួក​គណៈ​ ​១​ ​មិន​មាន​សេចក្តី​គ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៦យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៦យ៉ាងនេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​ ​ធម៌​ ​៦យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ការងារ​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ការចរចា​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ការ​ដេក​ ​១​ ​សេចក្តី​មិន​ត្រេកអរ​ក្នុង​ពួក​គណៈ​ ​១​ ​គ្រប់​គ្រង​ទា្វ​រក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៦យ៉ាងនេះ​ឯង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​មិន​សាបសូន្យ​ ​ដល់​ភិក្ខុ​ជា​សេក្ខៈ​។​
 [​៣២​]​ ​​គ្រានោះ​ ​មាន​ទេវតា​ ​១អង្គ​ ​កាល​រាត្រី​បឋមយាម​កន្លង​ហើយ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញ៉ាំង​វត្ត​ជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636854008559122481
ទៅកាន់ទំព័រ៖