ព្រះត្រៃបិដក ភាគ ៤៦
សេក្ខបរិហានិយវគ្គ
[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ (ចាកគុណឰដ៏ខាងលើ) ដល់ភិក្ខុជាសេក្ខៈ (ទាំង៧ពួក)។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងពួកគណៈ ១ មិនមានសេចក្តីគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការចរចា ១ សេចក្តីមិនត្រេកអរក្នុងការដេក ១ សេចក្តីមិនត្រេកអរក្នុងពួកគណៈ ១ គ្រប់គ្រងទា្វរក្នុងឥន្រ្ទិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។
[៣២] គ្រានោះ មានទេវតា ១អង្គ កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង
ID: 636854008559122481
ទៅកាន់ទំព័រ៖