ព្រះត្រៃបិដក ភាគ ៤៦

ទុ​តិ​យ​បណ្ណា​សក​
​មហាវគ្គ​


 [​៥៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​គង់នៅ​នា​ព្រៃស្មសាន​ ​ឈ្មោះ​សីត​វន​ ​ជិត​ក្រុង​រាជគ្រឹះ​ដែរ​។​
 លំដាប់នោះ​ ​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ពួក​ភិក្ខុ​ណាមួយ​ ​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកមាន​ព្យាយាម​តឹងតែង​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​អញ​ក៏​រាប់ថាជា​សាវក​ ​ដែល​មាន​ព្យាយាម​តឹងតែង​មួយ​ដែរ​ ​តែបើ​ទុកជា​ដូច្នោះ​ ​ចិត្ត​របស់​អញ​ ​ក៏​មិន​រួច​ស្រឡះ​ ​ចាក​កង​អាសវៈ​ ​ព្រោះ​មិន​ប្រកាន់​មាំ​បាន​ឡើយ​ ​ណ្ហើយ​ ​ភោគ​សម្បត្តិ​ក្នុង​ត្រកូល​របស់​អញ​ ​ក៏​មាន​គ្រប់គ្រាន់​ ​អញ​ក៏អាច​ប្រើប្រាស់​ភោគ​សម្បត្តិ​ ​និង​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ​បាន​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​លា​នូវ​សិក្ខា​ ​វិលត្រឡប់​មកកាន់​ហីនភេទ​ ​ប្រើប្រាស់​នូវ​ភោគ​សម្បត្តិ​ ​និង​ធ្វើបុណ្យ​ទាំងឡាយ​វិញ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ជ្រាប​ច្បាស់​ ​នូវ​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​របស់​ព្រះ​សោ​ណៈ​ដ៏​មាន​អាយុ​ ​ដោយ​ព្រះ​ហ្ឫទ័យ​ព្រះអង្គ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636854386138488785
ទៅកាន់ទំព័រ៖