ព្រះត្រៃបិដក ភាគ ៤៧
វគ្គាសង្គហិត សុត្តន្ត
[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ ៧ យ៉ាង។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកបានទម្លាយសក្កាយទិដ្ឋិ ១ ទម្លាយវិចិកិច្ឆា ១ ទម្លាយសីលព្វតបរាមាសៈ ១ ទម្លាយរាគៈ ១ ទម្លាយទោសៈ ១ ទម្លាយមោហៈ ១ ទម្លាយមានះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ទាំង ៧ យ៉ាងនេះ។
[៨៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា សមណៈ ព្រោះបានរម្ងាប់ធម៌ ៧ យ៉ាង។បេ។ បុគ្គលដែលហៅថា ព្រាហ្មណ៍ ព្រោះបានបន្សាត់។បេ។ បុគ្គលដែលហៅថា សោត្តិកៈ ព្រោះជាអ្នកប្រាសចាក។បេ។ បុគ្គលដែលហៅថា នហាតកៈ ព្រោះជាអ្នកលាងជម្រះ។បេ។ បុគ្គលដែលហៅថា វេទគូ ព្រោះជាអ្នកត្រាស់ដឹង។បេ។ បុគ្គលដែលហៅថា អរហន្ត ព្រោះជាអ្នកឆ្ងាយ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺឆ្ងាយចាកសក្កាយទិដ្ឋិ ១ ឆ្ងាយចាកវិចិកិច្ឆា ១ ឆ្ងាយចាកសីលព្វតបរាមាសៈ ១ ឆ្ងាយចាករាគៈ ១ ឆ្ងាយចាកទោសៈ ១
ID: 636854518741063219
ទៅកាន់ទំព័រ៖