ព្រះត្រៃបិដក ភាគ ៤៧

​វគ្គា​សង្គហិ​ត​ ​សុត្តន្ត​


 ​[​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ហៅថា​ ​ភិក្ខុ​ ​ព្រោះ​បាន​ទម្លាយ​នូវ​ធម៌​ ​៧​ ​យ៉ាង​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺជា​អ្នក​បាន​ទម្លាយ​សក្កា​យ​ទិដ្ឋិ​ ​១​ ​ទម្លាយ​វិចិកិច្ឆា​ ​១​ ​ទម្លាយ​សីលព្វត​បរា​មា​សៈ​ ​១​ ​ទម្លាយ​រាគៈ​ ​១​ ​ទម្លាយ​ទោសៈ​ ​១​ ​ទម្លាយ​មោហៈ​ ​១​ ​ទម្លាយ​មានះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ហៅថា​ ​ភិក្ខុ​ ​ព្រោះ​បាន​ទម្លាយ​នូវ​ធម៌​ទាំង​ ​៧​ ​យ៉ាងនេះ​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ហៅថា​ ​សមណៈ​ ​ព្រោះ​បាន​រម្ងាប់​ធម៌​ ​៧​ ​យ៉ាង​។​បេ​។​ ​បុគ្គល​ដែល​ហៅថា​ ​ព្រាហ្មណ៍​ ​ព្រោះ​បាន​បន្សាត់​។​បេ​។​ ​បុគ្គល​ដែល​ហៅថា​ ​សោ​ត្តិ​កៈ​ ​ព្រោះ​ជា​អ្នក​ប្រាសចាក​។​បេ​។​ ​បុគ្គល​ដែល​ហៅថា​ ​នហាតកៈ​ ​ព្រោះ​ជា​អ្នក​លាង​ជម្រះ​។​បេ​។​ ​បុគ្គល​ដែល​ហៅថា​ ​វេទគូ​ ​ព្រោះ​ជា​អ្នក​ត្រាស់​ដឹង​។​បេ​។​ ​បុគ្គល​ដែល​ហៅថា​ ​អរហន្ត​ ​ព្រោះ​ជា​អ្នក​ឆ្ងាយ​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឆ្ងាយ​ចា​ក​សក្កា​យ​ទិដ្ឋិ​ ​១​ ​ឆ្ងាយ​ចាក​វិចិកិច្ឆា​ ​១​ ​ឆ្ងាយ​ចាក​សីលព្វត​បរា​មា​សៈ​ ​១​ ​ឆ្ងាយ​ចាក​រាគៈ​ ​១​ ​ឆ្ងាយ​ចាក​ទោសៈ​ ​១​ ​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636854518741063219
ទៅកាន់ទំព័រ៖