ព្រះត្រៃបិដក ភាគ ០៥

ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​មិន​សមនឹង​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​វេលាវិកាល​ ​មិនទាន់​បាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់​សិន​ ​ហើយ​ក្រាល​ឯង​ខ្លះ​ ​ឲ្យ​គេ​ក្រាល​ខ្លះ​នូវ​កម្រាល​សម្រាប់​ដេក​ ​រួច​អង្គុយ​ខ្លះ​ ​ដេក​ខ្លះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ចូល​ទៅ​រក​ត្រកូល​ទាំងឡាយ​ក្នុង​វេលាវិកាល​ ​ហើយ​មិនទាន់​បាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់​សិន​ ​ក៏​ក្រាល​ឯង​ក្តី​ ​ឲ្យ​គេ​ក្រាល​ក្តី​នូវ​កម្រាល​សម្រាប់​ដេក​ ​ហើយ​អង្គុយ​ក្តី​ ​ដេក​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២០៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ដែល​ហៅថា​ ​វេលាវិកាល​ ​គឺ​តាំងពី​ព្រះអាទិត្យ​អស្តង្គត​ទៅ​ដរាបដល់​អរុណរះ​ឡើង​។​ ​ដែល​ហៅថា​ ​ត្រកូល​ ​បាន​ដល់​ត្រកូល​ទាំង៤​ ​គឺ​ត្រកូល​ក្សត្រ១​ ​ត្រកូល​ព្រាហ្មណ៍១​ ​ត្រកូល​អ្នករក​ស៊ី​ជួញប្រែ​ធ្វើស្រែ​ចំការ១​ ​ត្រកូល​អ្នកស៊ីឈ្នួល​គេ១​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​រក​ ​គឺ​ទៅ​ក្នុង​ត្រកូល​នោះ​។​ ​ពាក្យ​ថា​ ​មិនទាន់​បាន​ប្រាប់​ពួក​ជន​ជា​ម្ចាស់​សិន​ ​សេចក្តី​ថា​ ​មនុស្ស​ណា​ ​ជា​ម្ចាស់​ក្នុង​ត្រកូល​នោះ​ ​ដែល​អាច​ដើម្បី​ប្រគេន​ ​(​វត្ថុ​អ្វី​ៗ​បាន​)​ ​ភិក្ខុនី​មិនទាន់​បាន​ប្រាប់​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636791207464754080
ទៅកាន់ទំព័រ៖