ព្រះត្រៃបិដក ភាគ ០៥

 [​២០៨​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ប្រាប់​ហើយ​ក្រាល​ឯង​ក្តី​ ​ឲ្យ​គេ​ក្រាល​នូវ​កម្រាល​សម្រាប់​ដេក​ ​ហើយ​អង្គុយ​ក្តី​ ​ដេក​ក្តី១​ ​ភិក្ខុនី​មាន​ជម្ងឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី៨​


 ​[​២០៩​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ជា​សិស្ស​របស់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​តែងតែ​បម្រើ​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ដោយ​គោរព​។​ ​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​បាន​ពោល​ពាក្យ​នេះ​នឹង​ពួក​ភិក្ខុនី​ថា​ ​បពិត្រ​លោកម្ចាស់​ ​ភិក្ខុនី​នេះ​តែង​បម្រើ​ខ្ញុំ​ដោយ​គោរព​ ​ខ្ញុំ​នឹង​ឲ្យ​ចីវរ​ដល់​ភិក្ខុនី​នេះ​។​ ​ឯ​ភិក្ខុនី​នោះ​ពោល​មើលងាយ​វិញ​ ​ដោយ​ការ​ប្រកាន់យក​អាក្រក់​របស់​ខ្លួន​ ​ដោយ​ការពិចារណា​ខុស​ ​(​របស់​ខ្លួន​)​ថា​ ​បពិត្រ​លោកម្ចាស់​ ​ឮ​ថា​ខ្ញុំ​មិន​បម្រើ​លោកម្ចាស់​ដោយ​គោរព​ទេ​ ​ឮ​ថា​លោកម្ចាស់​មិន​ឲ្យ​ចីវរ​មក​ខ្ញុំ​ទេ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិន​សមនឹង​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636791208084919551
ទៅកាន់ទំព័រ៖