ព្រះត្រៃបិដក ភាគ ០៥

 ​[​២២៤​]​ ​ភិក្ខុនី​ងូតទឹក​ដោ​យស​ម្ព​ត់​ស្លៀក​ណា​ ​សម្ព​ត់​ស្លៀក​នោះ​ឈ្មោះថា​សំពត់ងូត​ទឹក​។​ ​ត្រង់​ពាក្យ​ថា​ ​កាល​ឲ្យ​គេ​ធ្វើ​ ​សេចក្តី​ថា​ ​ភិក្ខុនី​ ​កាល​ធ្វើ​ឯង​ក្តី​ ​ប្រើឲ្យ​គេ​ធ្វើ​ក្តី​ ​គប្បី​ឲ្យ​ធ្វើឲ្យ​ត្រូវ​ប្រមាណ​។​ ​ឯ​ប្រមាណ​ក្នុង​សំពត់ងូត​ទឹក​នោះ​ ​គឺ​បណ្តោយ៤ចំអាម​ ​ទទឹង២ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​។​ ​ភិក្ខុនី​ធ្វើ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ក្តី​ ​ឲ្យ​កន្លង​ហួសប្រមាណ​នោះ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែល​ធ្វើ​ ​ភិក្ខុនី​ត្រូវ​កាត់​ក្នុង​ខណៈ​ដែល​បាន​មក​ ​ហើយ​សឹម​សំដែង​អាបត្តិ​បា​ចិ​ត្តិ​យ​ចេញ​។​ ​
 ​[​២២៥​]​ ​ភិក្ខុនី​សម្រេច​ដោយខ្លួនឯង​នូវ​សម្ព​ត់​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ប្រើ​ពួក​អ្នកដទៃ​ឲ្យ​សម្រេច​ ​នូវ​សម្ព​ត់​ដែល​ខ្លួន​ធ្វើមិនទាន់​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​សម្រេច​ដោយខ្លួនឯង​ ​នូវ​សម្ព​ត់​ដែល​ពួក​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ប្រើ​ពួក​អ្នកដទៃ​ឲ្យ​សម្រេច​ ​នូវ​សម្ព​ត់​ដែល​ពួក​អ្នកដទៃ​ធ្វើមិនទាន់​ស្រេច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ធ្វើ​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ក្តី​ ​ដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​បាន​សំពត់ងូត​ទឹកដែល​អ្នកដទៃ​ធ្វើ​ស្រេចហើយ​ ​មក​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636791228084753476
ទៅកាន់ទំព័រ៖