ព្រះត្រៃបិដក ភាគ ០៥
បាចិត្តិយកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះបាចិត្តិយមែននេះ មានចំនួន១៦៦ តែងមកកាន់ឧទ្ទេស (គឺការសូត្ររាល់ៗកន្លះខែ)
លសុណវគ្គ សិក្ខាបទទី១
[១៤៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានឧបាសកម្នាក់បវារណាភិក្ខុនីសង្ឃដោយខ្ទឹមថា លោកម្ចាស់ទាំងឡាយណា ត្រូវការដោយខ្ទឹម ខ្ញុំព្រះករុណា (នឹងប្រគេនខ្ទឹមដល់លោកម្ចាស់ទាំងឡាយនោះ)។ ឧបាសកនោះក៏បង្គាប់អ្នករក្សាចំការខ្ទឹមថា បើពួកភិក្ខុនីមក អ្នកឯងចូរប្រគេនខ្ទឹមពីរបីមើមដល់ភិក្ខុនី១អង្គៗ។ សម័យនោះឯង ក្រុងសាវត្ថី(មានគេលេង)មហោស្រព។ ខ្ទឹមដែលឧបាសកបានយកមក ក៏អស់រលីងទៅ។ ពួកភិក្ខុនីចូលទៅរកឧបាសកនោះ ហើយបានពោលពាក្យនេះថា ម្នាលអាវុសោ យើងទាំងឡាយត្រូវការដោយខ្ទឹម។ ឧបាសកនោះឆ្លើយថា បពិត្រលោកម្ចាស់ ខ្ទឹមគ្មានទេ ខ្ទឹមដែលបានយកមក អស់រលីងទៅហើយ សូមលោកម្ចាស់និមន្តទៅចំការចុះ។ ថុល្លនន្ទាភិក្ខុនី
ID: 636791191167381923
ទៅកាន់ទំព័រ៖