ព្រះត្រៃបិដក ភាគ ០៥
ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមនឹងចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល មិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ហើយក្រាលឯងខ្លះ ឲ្យគេក្រាលខ្លះនូវកម្រាលសម្រាប់ដេក រួចអង្គុយខ្លះ ដេកខ្លះទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល ហើយមិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងក្តី ឲ្យគេក្រាលក្តីនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។
[២០៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ដែលហៅថា វេលាវិកាល គឺតាំងពីព្រះអាទិត្យអស្តង្គតទៅដរាបដល់អរុណរះឡើង។ ដែលហៅថា ត្រកូល បានដល់ត្រកូលទាំង៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នករកស៊ីជួញប្រែធ្វើស្រែចំការ១ ត្រកូលអ្នកស៊ីឈ្នួលគេ១។ ពាក្យថា ចូលទៅរក គឺទៅក្នុងត្រកូលនោះ។ ពាក្យថា មិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន សេចក្តីថា មនុស្សណា ជាម្ចាស់ក្នុងត្រកូលនោះ ដែលអាចដើម្បីប្រគេន (វត្ថុអ្វីៗបាន) ភិក្ខុនីមិនទាន់បានប្រាប់
ID: 636791207464754080
ទៅកាន់ទំព័រ៖