ព្រះត្រៃបិដក ភាគ ០៥
[២០៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីប្រាប់ហើយក្រាលឯងក្តី ឲ្យគេក្រាលនូវកម្រាលសម្រាប់ដេក ហើយអង្គុយក្តី ដេកក្តី១ ភិក្ខុនីមានជម្ងឺ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៨
[២០៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី តែងតែបម្រើភទ្ទាកាបិលានីភិក្ខុនីដោយគោរព។ ភទ្ទាកាបិលានីភិក្ខុនីបានពោលពាក្យនេះនឹងពួកភិក្ខុនីថា បពិត្រលោកម្ចាស់ ភិក្ខុនីនេះតែងបម្រើខ្ញុំដោយគោរព ខ្ញុំនឹងឲ្យចីវរដល់ភិក្ខុនីនេះ។ ឯភិក្ខុនីនោះពោលមើលងាយវិញ ដោយការប្រកាន់យកអាក្រក់របស់ខ្លួន ដោយការពិចារណាខុស (របស់ខ្លួន)ថា បពិត្រលោកម្ចាស់ ឮថាខ្ញុំមិនបម្រើលោកម្ចាស់ដោយគោរពទេ ឮថាលោកម្ចាស់មិនឲ្យចីវរមកខ្ញុំទេ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមនឹង
ID: 636791208084919551
ទៅកាន់ទំព័រ៖