ព្រះត្រៃបិដក ភាគ ០៥
សិក្ខាបទដល់ភិក្ខុនីទាំងឡាយ ព្រោះអាស្រ័យនូវប្រយោជន៍ទាំងឡាយ១០ប្រការ គឺដើម្បីសេចក្តី ល្អដល់សង្ឃ១។បេ។ ដើម្បីអនុគ្រោះដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយអាក្រាតកាយងូតទឹក ត្រូវអាបត្តិបាចិត្តិយ។
[២២១] ត្រង់ពាក្យថា ភិក្ខុនីណាមួយ បានសេចក្តីអធិប្បាយក្នុងបារាជិកកណ្ឌទី១រួចហើយ។ ពាក្យថា អាក្រាតកាយងូតទឹក សេចក្តីថា ភិក្ខុនីមិនស្លៀកសម្ពត់ ឬមិនដណ្តប់សម្ពត់ហើយងូតទឹក ត្រូវអាបត្តិទុក្កដក្នុងប្រយោគដែលងូត វេលាងូតស្រេច ត្រូវអាបត្តិបាចិត្តិយ។
[២២២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមានចីវរដែលពួកចោរលួចយកទៅ ឬមានចីវរបាត់ទៅ១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី២
[២២៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតសម្ពត់ងូតទឹកដល់ពួកភិក្ខុនី។ ឆព្វគ្គិយា
ID: 636791225439602182
ទៅកាន់ទំព័រ៖