ព្រះត្រៃបិដក ភាគ ៥១
ជាអ្នកយល់ត្រូវ ឃើញសេចក្តីមិនវិបរឹតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាកនៃកុសលាកុសលកម្ម ដែលបុគ្គលធ្វើល្អ និងអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមាន បិតាមាន សត្វទាំងឡាយ ជាឱបបាតិកៈកំណើតមាន សមណព្រាហ្មណ៍ទាំងឡាយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសំដែងប្រាប់ មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដម្កល់ទុក។
[៩០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ។បេ។ ជាអ្នកយល់ខុស។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។
ID: 636864647187777234
ទៅកាន់ទំព័រ៖