ព្រះត្រៃបិដក ភាគ ៥១

 ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​កន្លង​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​.​.​.​ ​កន្លង​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វត្ថុ​តិចតួច​ ​មិន​មាន​ដូច្នេះ​។​ ​ភិក្ខុ​នោះ​ ​ពិចារណា​ដូច្នេះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អា​កិ​ញ្ចញ្ញា​យត​ន​សមាបត្តិ​នេះឯង​ ​ដែល​អាត្មាអញ​ ​បាន​តាក់តែង​ ​បាន​ពិចារណា​ ​ដោយ​ផ្ចិតផ្ចង់​ហើយ​ ​ក៏​ឈាន​ណា​នីមួយ​ ​ដែល​អាត្មាអញ​ ​បាន​តាក់តែង​ ​បាន​ពិចារណា​ ​ដោយ​ផ្ច​ត់​ផ្ចង់​ហើយ​ ​ឈាន​នោះ​ ​ក៏​មិន​ទៀង​ ​មានការ​រលត់​ ​ជា​ធម្មតា​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​សមថវិបស្សនា​ធម៌​នោះ​ហើយ​ ​រមែង​ដល់​នូវ​ការ​អស់​អាសវៈ​ទាំងឡាយ​ ​បើមិនទាន់​បាន​ដល់​នូវ​ការ​អស់​អាសវៈ​ទាំងឡាយ​ទេ​ ​ក៏​គង់​បាន​ជា​ឱប​បា​តិកៈ​ ​ព្រោះ​អស់​សំយោជនៈ​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ដោយ​តម្រេក​ក្នុង​ធម៌​នោះ​ ​ដោយ​សេចក្តី​រីករាយ​ ​ក្នុង​ធម៌​នោះ​ ​ហើយ​បរិនិព្វាន​ក្នុង​លោក​នោះ​ ​មានការ​មិន​ត្រឡប់​ចាកលោក​នោះ​ ​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636864703290656135
ទៅកាន់ទំព័រ៖