ព្រះត្រៃបិដក ភាគ ៥១
បពិត្រលោកដ៏ចំរើន ដូចជាផ្ទះរបស់បុរស មានទ្វារ ១១ កាលបើភ្លើងឆេះផ្ទះនោះ បុរសនោះ ក៏អាចធ្វើខ្លួនឲ្យមានសួស្តី ដោយទ្វារតែមួយ ៗ បាន យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន បណ្តាអមតទ្វារ ១១ នេះ ខ្ញុំព្រះករុណា នឹងអាចធ្វើខ្លួន ឲ្យមានសួស្តីដោយអមតទ្វារតែមួយ ៗ បាន ក៏យ៉ាងនោះដែរ។ បពិត្រលោកដ៏ចំរើន អម្បាលដូចជាពួកអន្យតិរ្ថិយទាំងនេះ តែងស្វែងរកទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ចុះខ្ញុំព្រះករុណា នឹងធ្វើនូវការបូជាដល់ព្រះអានន្ទដ៏មានអាយុ តើដូចម្តេចទៅវិញ។ គ្រានោះ ទសមគហបតី អ្នកនៅក្នុងក្រុងអដ្ឋកៈ ក៏បានប្រជុំភិក្ខុសង្ឃ ដែលនៅក្នុងក្រុងវេសាលីផង នៅក្នុងក្រុងបាតលិបុត្តផង ហើយអង្គាសភិក្ខុសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃរបស់ខ្លួន ត្រាតែហាមឃាត់ ហើយញុំាងភិក្ខុ ១ រូបៗ ឲ្យស្លៀកដណ្តប់ដោយគូនៃសំពត់គ្រប់អង្គ
ID: 636864703788584615
ទៅកាន់ទំព័រ៖