ព្រះត្រៃបិដក ភាគ ៥១

​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែលគេ​មិន​គួរ​ធ្វើឲ្យ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែលគេ​គួរ​ធ្វើឲ្យ​ច្រើន​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែលគេ​គួរ​ធ្វើឲ្យ​ច្រើន​។​
 [​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែងធម៌​ដែល​គួរ​នឹក​រក​ផង​ ​ធម៌​ដែល​មិន​គួរ​នឹក​រក​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​មិន​គួរ​នឹក​រក​ ​តើ​ដូចម្តេច​។​ ​គឺ​បាណាតិបាត​។​បេ​។​ ​មិច្ឆាទិដ្ឋិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​មិន​គួរ​នឹក​រក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​គួរ​នឹក​រក​ ​តើ​ដូចម្តេច​។​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​។​បេ​។​ ​ការយល់ឃើញ​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​គួរ​នឹក​រក​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636864644716165866
ទៅកាន់ទំព័រ៖