ព្រះត្រៃបិដក ភាគ ៥១
សេវិតញ្វសេវិតព្វវគ្គ ទី៥
[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ មិនគួរសេពគប់ឡើយ។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺបុគ្គលជាអ្នកសម្លាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុសក្នុងកាម ១ ពោលពាក្យកុហក ១ ពោលពាក្យញុះញង់ ១ ពោលពាក្យអាក្រក់ ១ ពោលពាក្យឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយអភិជ្ឈា ១ មានចិត្តព្យាបាទ ១ មានសេចក្តីយល់ខុស ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ នេះឯង មិនគួរសេពគប់ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយធម៌ ១០ ប្រការ ទើបគួរសេពគប់។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺបុគ្គលជាអ្នកវៀរស្រឡះចាកបាណាតិបាត ១ វៀរស្រឡះចាកអទិន្នាទាន ១ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ១ វៀរស្រឡះចាកមុសាវាទ ១ វៀរស្រឡះចាកបិសុណវាចា ១ រៀរស្រឡះចាកផរុសវាចា ១
ID: 636864645219304644
ទៅកាន់ទំព័រ៖