ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​នោះ​ឯង​ ​ប្រាសចាក​អភិជ្ឈា​ ​ប្រាសចាក​ព្យាបាទ​ ​ជា​អ្នក​មិន​វង្វេង​ ​មាន​ប្រាជ្ញា​ស្មារតី​ខ្ជាប់ខ្ជួន​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ដ៏​ធំ​ទូលាយ​ ​មាន​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិសតូច​ ​ៗ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងមូល​ ​ដោយ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទិស​ទាំងពួង​ដោយ​ប្រការ​ដូច្នេះ​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ចិត្ត​អាត្មាអញ​នេះ​ ​ជា​កាមាវច​រៈ​ ​ដែល​មិនបាន​ចំរើន​ហើយ​ ​ក្នុង​កាលមុន​ ​លុះដល់​ក្នុង​កាល​ឥឡូវនេះ​ ​ចិត្ត​អាត្មាអញ​នេះ​ ​ជា​អ​រូ​បាវ​ចរៈ​ ​ដែល​បាន​ចំរើន​ល្អ​ហើយ​ ​ម៉្យាងទៀត​ ​កម្ម​ណាមួយ​ ​ដែល​ជា​កាមាវច​រៈ​ ​កម្ម​នោះ​ ​រមែង​មិន​សល់​នៅក្នុង​ចិត្ត​នោះ​ ​កម្ម​នោះ​ ​មិន​ឋិតនៅ​ក្នុងចិត្ត​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​កម្ម​នោះ​ដូចម្តេច​ ​បើ​កុមារ​នេះ​ ​ចំរើន​មេត្តា​ចេ​តោ​វិមុត្តិ​ ​ចាប់​ដើម​តាំង​អំពី​ខ្លួន​នៅក្មេង​ ​តើ​កុមារ​នោះ​ ​គប្បី​ធ្វើ​នូវ​បាបកម្ម​បាន​ដែរ​ឬទេ​។​ ​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636864665869705779
ទៅកាន់ទំព័រ៖