ព្រះត្រៃបិដក ភាគ ៥១

​វៀរចាក​មុសាវាទ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​មុសាវាទ​ ​១​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​បិ​សុ​ណ​វាចា​ ​១​ ​វៀរចាក​ផរុសវាចា​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​ផរុសវាចា​ ​១​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​១​ ​ជា​អ្នក​មិន​ច្រើន​ដោយ​អភិជ្ឈា​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​អន​ភិ​ជ្ឈា​ ​១​ ​មិន​មានចិត្ត​ព្យាបាទ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ក្នុង​ការ​មិន​ព្យាបាទ​ ​១​ ​ជា​សម្មាទិដ្ឋិ​ ​ដោយខ្លួនឯង​ ​១​ ​បបួល​អ្នកដទៃ​ ​ក្នុង​សម្មាទិដ្ឋិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​២០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​។​
 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣០​ ​យ៉ាង​ ​នឹង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៣០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636864668511486880
ទៅកាន់ទំព័រ៖