ព្រះត្រៃបិដក ភាគ ៥១
ច្រើនសំឡឹងរំពៃដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការសំឡឹងរំពៃ ១ ពេញចិត្តក្នុងការសំឡឹងរំពៃ ១ មានចិត្តគុំគួនដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការគុំគួន ១ ពេញចិត្តក្នុងការគុំគួន ១ យល់ខុសដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការយល់ខុស ១ ពេញចិត្តក្នុងការយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ ៣០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ដោយខ្លួនឯង ១ បបួលអ្នកដទៃ ក្នុងការវៀរចាកបាណាតិបាត ១ ពេញចិត្តក្នុងការវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ដោយខ្លួនឯង ១ បបួលអ្នកដទៃក្នុងការវៀរចាកអទិន្នាទាន ១ ពេញចិត្តក្នុងការវៀរចាកអទិន្នាទាន ១
ID: 636864668895598850
ទៅកាន់ទំព័រ៖