ព្រះត្រៃបិដក ភាគ ៥២
[១៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ចៅស្រីជាទីស្រឡាញ់ពេញចិត្ត របស់នាងវិសាខាមិគារមាតា ធ្វើមរណភាព។ គ្រានោះ វិសាខាមិគារមាតា មានសំពត់សើម សក់សើម ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃត្រង់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលវិសាខា ចុះនាងមកពីណា មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់។ បពិត្រព្រះអង្គដ៏ចំរើន ចៅស្រីជាទីស្រឡាញ់ ពេញចិត្តរបស់ខ្ញុំព្រះអង្គ ធ្វើមរណភាព ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គ មានសំពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់។ ម្នាលវិសាខា មនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន នាងចង់បានកូន និងចៅចំនួនប៉ុណ្ណោះឬ។ បពិត្រព្រះមានព្រះភាគដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន ខ្ញុំព្រះអង្គចង់បានកូន និងចៅចំនួនប៉ុណ្ណោះ។ ម្នាលវិសាខា ចុះមនុស្សទាំងឡាយ ក្នុងក្រុងសាវត្ថីជាច្រើន តែងធ្វើមរណភាពរាល់ ៗ ថ្ងៃប៉ុន្មាននាក់។ បពិត្រព្រះអង្គដ៏ចំរើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ ១០ នាក់ខ្លះ
ID: 636865133786239074
ទៅកាន់ទំព័រ៖