ព្រះត្រៃបិដក ភាគ ៥២

​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​ ​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ការប្រព្រឹត្តិ​នូវ​ធម៌​មិន​ប្រសើរ​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​ ​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ការ​ពោល​នូវ​ពាក្យ​កុហក​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​ ​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​ ​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ការ​បរិភោគ​នូវ​ភោជនាហារ​ ​ក្នុង​កាល​ខុស​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​ ​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​និង​ការ​មើល​ល្បែង​ផ្សេង​ៗ​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ការ​ទ្រទ្រង់​ ​ការ​ប្រដាប់​ ​និង​ការ​តាក់តែង​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​សេនាសនៈ​ដ៏​ខ្ពស់​ ​(​ហួសប្រមាណ​)​ ​និង​សេនាសនៈ​ដ៏​ប្រសើរ​។​ ​ខ្ញុំ​ព្រះករុណា​ ​សូម​សមាទាន​នូវ​សិក្ខាបទ​ ​គឺ​ចេតនា​ជាហេតុ​វៀរចាក​ការ​កាន់​យក​នូវ​មាស​ ​និង​ប្រាក់​។​ ​

​ចប់​ ​សិក្ខាបទ​ ​១០​។​ ​


​ខុទ្ទកបាឋ​ ​អាការៈ​ ​៣២​ ​


 [​៣​]​ ​ក្នុង​កាយ​នេះ​ ​មាន​សក់​ ​រោម​ ​ក្រចក​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636864785938243307
ទៅកាន់ទំព័រ៖