ព្រះត្រៃបិដក ភាគ ៥២
ខុទ្ទកនិកាយ ធម្មបទគាថា
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
[១១] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស
(១) ប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ។
ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លា
(២) ហើយ ពោលក្តី ធ្វើក្តី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខ រមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។
អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ។
អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ
(១) ធម៌ជាទោស ឬជាឧបក្កិលេសនៃចិត្ត មានអភិជ្ឈាជាដើម ដែលចូលមកធ្វើចិត្តឲ្យវឹកវរ។ (២) ជ្រះថ្លាដោយគុណ មានអនភិជ្ឈាជាដើម។ អដ្ឋកថា។
ID: 636864793394759795
ទៅកាន់ទំព័រ៖