ព្រះត្រៃបិដក ភាគ ៥២

​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ឫស​ ​គឺ​អវិជ្ជា​ ​និង​ផែនដី​ ​គឺ​អាសវៈ​ ​មិន​មានដល់​អរិយបុគ្គល​ណា​ ​ស្លឹក​ ​គឺ​សេចក្តី​ស្រវឹង​ ​ក៏​មិន​មាន​ ​វល្លិ​ ​គឺ​មានះ​ ​នឹង​មាន​មក​អំពី​ណា​ ​បុគ្គល​ណា​ ​នឹង​គួរ​តិះដៀល​ ​នូវ​អរិយបុគ្គល​នោះ​ ​ដែល​ជា​អ្នកប្រាជ្ញ​ ​ផុត​ចាក​ចំណង​បាន​ ​សូម្បី​ពួក​ទេវតា​ ​ក៏​សរសើរ​បុគ្គល​នោះ​ ​ទាំង​ព្រហ្ម​ក៏​សរសើរ​ដែរ​។​ ​សូត្រ​ ​ទី៦​។​

 [​១៥៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ពិចារណា​ការ​លះបង់​នូវ​ការ​ពិ​ចារ​ណាប​បញ្ច​សញ្ញា​ ​(​សញ្ញា​ជា​គ្រឿង​យឺតយូរ​)​ ​របស់​ព្រះអង្គ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ការ​លះបង់​នូវ​ការ​ពិ​ចារ​ណាប​បញ្ច​សញ្ញា​ ​របស់​ព្រះអង្គ​ហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ប​បញ្ច​សញ្ញា​ក្តី​ ​ការ​មាំមួន​ក្តី​ ​មិន​មានដល់​បុគ្គល​ណា​ ​បុគ្គល​នោះ​ឈ្មោះថា​ ​បាន​កន្លង​កិលេស​ជាតិ​ជា​គ្រឿង​ត​ផង​ ​ជើងគុល​ ​គឺ​អវិជ្ជា​ផង​ ​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​ក៏​មិន​មើលងាយ​អ្នកប្រាជ្ញ​ ​ដែល​គ្មាន​តណ្ហា​ ​ហើយ​ប្រព្រឹត្តទៅ​ ​ដោយ​ញាណ​នោះ​បាន​ឡើយ​។​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636865123982468330
ទៅកាន់ទំព័រ៖