ព្រះត្រៃបិដក ភាគ ៥២

 [​១៧៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​ប្រាសាទ​របស់​មិគា​រមាតា​ ​ក្នុង​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ចៅស្រី​ជាទីស្រឡាញ់​ពេញចិត្ត​ ​របស់​នាង​វិ​សា​ខា​មិគា​រមាតា​ ​ធ្វើ​មរណភាព​។​ ​គ្រានោះ​ ​វិ​សា​ខា​មិគា​រមាតា​ ​មាន​សំពត់​សើម​ ​សក់​សើម​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ទាំង​ថ្ងៃត្រង់​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​វិសាខា​ ​ចុះ​នាង​មក​ពីណា​ ​មាន​សំពត់​សើម​ ​សក់​សើម​ ​ចូល​មក​ក្នុង​ទីនេះ​ទាំង​ថ្ងៃត្រង់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចៅស្រី​ជាទីស្រឡាញ់​ ​ពេញចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ធ្វើ​មរណភាព​ ​ព្រោះហេតុនោះ​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​ ​មាន​សំពត់​សើម​ ​សក់​សើម​ ​ចូល​មក​ក្នុង​ទីនេះ​ទាំង​ថ្ងៃត្រង់​។​ ​ម្នាល​វិសាខា​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​មាន​ចំនួន​ប៉ុន្មាន​ ​នាង​ចង់បាន​កូន​ ​និង​ចៅ​ចំនួន​ប៉ុណ្ណោះ​ឬ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​មាន​ចំនួន​ប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ចង់បាន​កូន​ ​និង​ចៅ​ចំនួន​ប៉ុណ្ណោះ​។​ ​ម្នាល​វិសាខា​ ​ចុះ​មនុស្ស​ទាំងឡាយ​ ​ក្នុង​ក្រុង​សាវត្ថី​ជាច្រើន​ ​តែង​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ប៉ុន្មាន​នាក់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មនុស្ស​ក្នុង​ក្រុង​សាវត្ថី​ ​ធ្វើ​មរណភាព​រាល់​ ​ៗ​ ​ថ្ងៃ​ ​១០​ ​នាក់​ខ្លះ​ ​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636865133786239074
ទៅកាន់ទំព័រ៖