ព្រះត្រៃបិដក ភាគ ៥៤

​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កោ​កាលិក​ភិក្ខុ​ ​ជា​គំរប់​បីដង​ទៀត​ ​ដូច្នេះ​ថា​ ​នែ​កោ​កាលិក​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​នែ​កោ​កាលិក​ ​អ្នក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​នែ​កោ​កាលិក​ ​ចូរ​អ្នកធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​សារីបុត្ត​ ​និង​មោគ្គល្លាន​ចុះ​ ​ដ្បិត​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​មាន​សីល​ជាទីស្រឡាញ់​។​ ​គ្រានោះ​ ​កោ​កាលិក​ភិក្ខុ​ ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​កាល​កោ​កាលិក​ភិក្ខុ​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ស្រាប់តែ​រាងកាយ​ទាំងមូល​ ​មាន​ពក​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដុះ​ដោរ​ឡើង​។​ ​ពក​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ក៏​ធំឡើង​ប៉ុន​គ្រាប់​សណ្តែកបាយ​។​ ​ពក​ប្រមាណ​ប៉ុន​គ្រាប់​សណ្តែកបាយ​ ​ក៏​ធំឡើង​ប៉ុន​គ្រាប់​សណ្តែក​ខ្មៅ​។​ ​ពក​ប្រមាណ​ប៉ុន​គ្រាប់​សណ្តែក​ខ្មៅ​ ​ក៏​ធំឡើង​ប៉ុន​គ្រាប់​ផ្លែ​ពុទ្រា​។​ ​ពក​ប្រមាណ​ប៉ុន​គ្រាប់​ផ្លែ​ពុទ្រា​ ​ក៏​ធំឡើង​ប៉ុន​ផ្លែ​ពុទ្រា​។​ ​ពក​ប្រមាណ​ប៉ុន​ផ្លែ​ពុទ្រា​ ​ក៏​ធំឡើង​ប៉ុន​ផ្លែ​សម៉​។​ ​ពក​ប្រមាណ​ប៉ុន​ផ្លែ​សម៉​ ​ក៏​ធំឡើង​ប៉ុន​ក្តឹប​ព្នៅ​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636865596808072408
ទៅកាន់ទំព័រ៖